Connect with us

ខុសគ្នាប៉ុន្មានម៉ែត្រសោះធ្វើឱ្យ លោក ខេម មិនគាំទ្រចំពោះអ្នកចោលសំរាមតាមផ្លូវសាធារណៈ

កម្សាន្ត៖ ការរក្សាអនាម័យដោយទុកដាក់សំរាមត្រឹមត្រូវ គឺដើម្បីសុខភាពរបស់មនុស្សម្នាក់ៗ និងដើម្បីសោភណភាពប្រទេសជាតិទាំងមូលផងដែរ។ ថ្មីៗនេះ តារាចម្រៀងដ៏ល្បី សំឡេងស្អក ដែលទើបតែផ្លាស់ទ្រនំថ្មីនាពេលនេះ លោក ខេម បាននិយាយពាក្យពេចន៍ខ្លះៗមិនគាំទ្របងប្អួនមួយចំនួន ហើយក៏មិនបន្ទោសបងប្អូននោះដែរ គ្រាន់តែមនុស្សមានរូបរាងស្អាត តែចិត្តមិនស្អាត ញុាំហារ ផឹកភេសជ្ជៈរួចហើយ មិនព្រមចោលក្នុងធុងសំរាមសោះ បែរជាទុកចោលពាសទឹកពាសដីទៅវិញ។

ក្នុងនោះ លោក ខេម ក៏បានសរសេរដូច្នេះថា៖ “មិនបន្ទោសទេប៉ុន្តែដូចពាក្យគេនិយាយថា (សំរាមមិនគួរឱ្យស្អប់ដូចអ្នកចោលសំរាមទេ) ល្មមភ្ញាក់រឭកហើយ ចូលរួមសម្អាតប្រទេសយើងទាំងអស់គ្នា” នេះគ្រាន់តែជាសារខ្លះៗរបស់ លោក ខេម ប៉ុណ្ណោះ មិនមែនស្តីបន្ទោសឱ្យបងប្អូនទាំងអស់គ្នានោះទេ គ្រាន់តែចង់ឱ្យចូលរួមសម្អាតអនាម័យជាមួយគ្នា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម