Connect with us

មើលសឹងតែមិនស្គាល់ សុវត្ថិឌី ធារីកា ក្រោយកែសម្ផស្សរួចកាន់តែស្អាតជាងមុនទៅទៀត

កម្សាន្ត៖ កាន់តែប្លែកជាងមុនទៅទៀត បន្ទាប់ពីតារាចម្រៀងបែបស្រគត់ស្រគំ មិនសូវសិចស៊ី កញ្ញា សុវត្ថិឌី ធារីកា បានប្រែប្រួលរូបរាងសាជាថ្មី កាន់តែស្អាត មិនចាញ់គេប៉ុន្មាននោះឡើយ ក្រោយពេលកញ្ញាដកធ្មេញដែកចេញ នឹងកែមុខមាត់បន្ថែម ពិតជាប្លែកខ្លាំងណាស់។

កញ្ញា សុវត្ថិឌី ធារីកា បានធ្វើឱ្យប្រិយមិត្តជាច្រើនមើលកញ្ញាសឹងតែមិនស្គាល់ នៅពេលកញ្ញាឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី សាប៊ូលីប៉ាយ កាលពីថ្ងៃអាទិត្យនៅឯស្ថានីយទូរទស្សន៍ CTN គឺប្រិយមិត្តនាំគ្នាសរសើរតៗគ្នាថា ពិតជាប្លែកស្អាតជាមុន សូម្បីតែការតុបតែងខ្លួនក៏មិនដូចកាលមុននោះដែរ ពីស្រគត់ស្រគំប្រែមកជាលក្ខណៈបែបយុវវ័យសម័យថ្មី ពិសេសបទចម្រៀងក៏មានការផ្លាស់ប្តូរផងដែរ។

ចំពោះបទចម្រៀងរបស់កញ្ញា សុវត្ថិឌី ធារីកា វិញក៏បានចេញជាច្រើនបទផងដែរនូវក្នុងផលិតកម្ម “ថោន” សុទ្ធសឹងជាបទចម្រៀងបែបមនោសញ្ចេតនា សម្រាប់យុវវ័យ ហើយក្នុងនោះក៏មានបទច្រៀងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីដែលលើកមកឈប់សម្រាកនៅខែក្រោយនេះផងដែរ ប្រិយមិត្តអាចរាំកម្សាន្តបានទាំងអស់គ្នា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម