Connect with us

រកឃើញសារបោកប្រាស់ថ្មី ពីការឈ្នះរង្វាន់ទូរសព្ទ របស់ជនអនាមិក

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានរកឃើញនូវសារបោកប្រាស់របស់ជនអនាមិក ទាក់ទងនឹងសារឈ្នះរង្វាន់ទូរសព្ទ ដែលបានផ្ញើទៅកាន់ទូរសព្ទរបស់អ្នកប្រើប្រាស់។

តាមការស្រាវជ្រាវបឋម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថា នេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរសព្ទរបស់ខ្លួន ហៅទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះ ក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។ ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់ នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួន ចុចហៅទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។ លេខទូរសព្ទដែលតម្រូវឱ្យតេទៅនោះ គឺមានក្បាលលេខ (+216) មកពីប្រទេសទុយនីស៊ី។

នាយកដ្ឋាន បានណែនាំប្រជាពលរដ្ឋទាំងអស់កុំជឿលើការបោកបញ្ឆោត និងមិនត្រូវចុចលើតំណភ្ជាប់ដែលបានផ្ញើចូលក្នុងទូរសព្ទ ដែលលោកអ្នកមិនបានស្នើសុំ ព្រោះតំណទាំងនោះ អាចភ្ជាប់មកជាមួយវេបសាយដែលមានផ្ទុក Adware ដែលជាមេរោគអាចផ្សព្វផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ ព្រមទាំងអាចលួចយកលេខសម្ងាត់បានថែមទៀតផង៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម