Connect with us

ប្រជាជនខ្មែរគ្រប់គ្នា សរសើរមិនដាច់ពីមាត់នូវសម្រស់របស់ ព្រះនាងតូចនរោត្តម ជេនណា ថាពិតស្រស់ស្អាតគ្រប់រូបថតតែម្តង

កម្សាន្រ៖ ប្រជាជនខ្មែរជាច្រើននិយមលេងហ្វេសប៊ុក មានការកោតសរសើរជាខ្លាំងនូវសម្រស់ដ៏សោភាគួរឱ្យស្រឡាញ់របស់ ព្រះនាងតូចនរោត្តម ជេនណា ។ ទ្រង់ពិតជាខ្សែរាជវង្សខ្មែរដែលមានសម្រស់ស្រស់សោភាពិតមែន ទោះបីជាទ្រង់មានព្រះជន្មទើបតែ ៨ព្រះវស្សាក៏ដោយ ក៏ការស្លៀកពាក់របស់ទ្រង់ គឺដូចជាមនុស្សពេញវ័យ។

កាលពីប៉ុន្មានថ្ងៃមុនប្រជាជនខ្មែរគ្រប់រូប បាននាំគ្នានិយាយថាទ្រង់មានព្រះជន្មតូចក៏ពិតមែន តែសម្រស់ដ៏ស្រស់សោភារបស់ទ្រង់គឺប្រៀបដូចជាមនុស្សពេញវ័យ ទាំងការតុបតែងព្រះកាយរបស់ទ្រង់ផងដែរ។ ព្រះនាងតូចនរោត្តម ជេណា ទ្រង់បានបង្ហោះរូបថតជាច្រើនសន្លឹក អមជាមួយឈុតក្រហមឆៅ បែបសម័យថ្មី ខុសប្លែកពីរាល់ដង ព្រោះកាលពីមុនទ្រង់ចូលចិត្តតែបែបហូលផាមួង លើកនេះទ្រង់ប្តូរជាបែបសម័យ ឃើញថាសម្រង់ទ្រង់ កាន់តែស្អាតឡើងៗ។

បន្ថែមពីនេះ ប្រជាជនខ្មែរក៏បានដឹងផងដែរថា ព្រះនាងតូច នរោមត្ត ជេនណា ក៏ជាតួអង្គមួយដ៏សំខាន់នៅក្នុងរឿង “ទេពធីតាព្កុលមាស” ផងដែរ។ ហើយទ្រង់ ក៏មានទឹកដមសំឡេងយ៉ាងពីរោះ ក្រោយព្រះនាងតូច បានបង្ហើរព្រះសូរសៀងជាច្រើនបទកន្លងមក គឺទទួលបានការគាំទ្រ គោរពស្រឡាញ់ ពីប្រជាជនខ្មែរគ្រប់ៗគ្នា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម