ក្រោយឃើញរូបប្រៀបធៀបជាមួយនឹងប៉ាឈីងចាំង លោក នូ ឧសភា បានពោលពាក្យបែបលេងសើចថា ចង់ធ្វើ អ ត្តឃា ត
ភ្នំពេញ៖ ម្ចាស់បទ ព្រងើយ ដែលជាតារាចម្រៀងក្នុងក្រុម TMS លោក នូ ឧសភា មិនត្រឹមតែមានសំនៀងពីរោះប៉ុណ្ណោះទេ តែលោកក៏មានសមត្ថភាពក្នុងការសម្តែងរហូតបានក្តោបតំណែងជាតួឯកជាបន្តបន្ទាប់។
យ៉ាងណាមិញមួយរយៈមុន លោក នូ ឧសភា ត្រូវបានអ្នកគាំទ្រធ្វើការប្រៀបប្រដូចមុខមាត់ និងរូបរាងទៅនឹងលោក ណូហារ៉ា ជាឪពុករបស់ ឈីង ចាំង ក្នុងរឿងតុក្កតាដ៏ពេញនិយមមួយរបស់ជប៉ុនល្បីស្ទើរទូទាំងពិភពលោក ហើយក្នុងពេលថ្មីៗនេះ ការប្រៀបប្រដូចនេះ បានផ្ទុះឡើងពេញបណ្តាញសង្គមសាជាថ្មី និងមានការចែករំលែកតៗគ្នាជាច្រើនផងដែរ។
បើក្រឡេកមើលពីទម្រង់មុខ រូបរាង និងរបៀបតុបតែងខ្លួន គឺពិតជាដូចគ្នាខ្លាំង រហូតដល់ម្ចាស់សមីខ្លួនក៏ហួសចិត្តទើបថតរូបធ្វើត្រាប់តាមប៉ាឈីងចាំង និងចែករំលែកលើគណនីបណ្តាញសង្គមផ្ទាល់ដោយពោលពាក្យបែបលេងសើចថា ចង់ធ្វើអ ត្តឃា តទៀតផង។
ទោះបីជាមានមនុស្សមួយចំនួន បានធ្វើការសើចចំអកក្តី ក៏រូបលោក មិនបានប្រកាន់ខឹងអ្វីឡើយ។ គួរបញ្ជាក់ដែរថា លក្ខណៈពិសេសមួយនេះ បានក្លាយជាចំណុចមួយដែលធ្វើឱ្យអ្នកគាំទ្រងាយស្រួលចំណាំ និងស្គាល់លោកកាន់តែច្រើន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍