Connect with us

ថ្ងៃនេះ កម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១នាក់ថ្មីថែមទៀត និងមានអ្នកជំងឺ២នាក់ជាសះស្បើយ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន០១ករណីថែមទៀត ខណៈដែលអ្នកជំងឺ២នាក់ បានជាសះស្បើយ។

ពលរដ្ឋដែលក្រសួង រកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ គឺជាបុរសអាយុ២៨ឆ្នាំ មានទីលំនៅនៅភូមិគោកត្នោត ឃុំកណ្តែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបគេជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ដោយឡែកករណីជាសះស្បើយ២នាក់នោះ ត្រូវបានក្រសួងសុខាភិបាលអះអាងថា គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ រស់នៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ នៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពួកគាត់ទាំងពីរ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។

គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩៨នាក់ ដែលក្នុងនោះមាន១៤២នាក់ បានជាសះស្បើយ និង៥៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែល២នាក់ ជាពលរដ្ឋអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម