Connect with us

កម្ពុជា ទទួលបាន២កៅអី នៅពានរង្វាន់ជើងឯកអាស៊ី AFC Cup 2021

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងថា ក្លិបបាល់ទាត់កម្ពុជា ត្រូវបានផ្ដល់កៅអីចំនួន ២ នៅក្នុងការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Cup 2021 ។

យោងតាមលិខិតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ញើជូនប្រធានគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្លិបជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងជាប់ទៅវគ្គចែកពូល (Group Stage) ដោយស្វ័យប្រវត្តិ ខណៈក្លិបជើងឯក ពានរង្វាន់សម្ដេចហ៊ុនសែន ឆ្នាំ២០២០ នឹងត្រូវលេងវគ្គជម្រុះ (Play off) ដើម្បីឡើងទៅវគ្គចែកពូល ពានរង្វាន់ AFC Cup 2021 ។

យ៉ាងណាក៏ដោយ ក្រុមដែលមានសិទ្ធិចូលរួមប្រកួត AFC Cup 2021 ត្រូវបំពេញលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្តរជាតិ (AFC Club Licensing 2020) ។ បើក្រុមទាំងពីរ ឬក្រុមណាមួយ មិនមានទេនោះ សិទ្ធិចូលរួមនេះ នឹងត្រូវប្រគល់ទៅឱ្យក្រុមចំណាត់ថ្នាក់បន្ទាប់ដែលបំពេញលក្ខខណ្ឌដោយចំណាត់ថ្នាក់នោះយកចាប់ពីលេខ២ ដល់ លេខ៦ នៃពានរង្វាន់លីគកំពូលកម្ពុជា៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម