Connect with us

កូនប្រុសតែមួយគត់របស់មហាសេដ្ឋីម៉ាឡេស៊ី សុខចិត្តលះបង់ជីវភាពលើគំនរទ្រព្យសម្បត្តិមហាសាលដើម្បីបួសជាព្រះសង្ឃ

ប្រទេសថៃ៖ Ajahn Siripanno គឺជាកូនប្រុសរបស់មហាសេដ្ឋី Ananda Krishnan ដែលមានទ្រព្យសម្បត្តិច្រើនបំផុតចំណាត់ថ្នាក់លេខ ៣ ប្រចាំប្រទេសម៉ាឡេស៊ីដែលបានសម្រេចចិត្តបួសជាព្រះសង្ឃតាំងពីអាយុ ១៨ ឆ្នាំមកម្ល៉េះ។

Ajahn ធ្លាប់ជាសិស្សសិក្សានៅចក្រភពអង់គ្លេស ដែលមានសមត្ថភាពអាចប្រើប្រាស់ភាសាបានរហូតដល់ ៨ ភាសាឯណោះ ប៉ុន្តែក្រោយមកលោកក៏បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃក្នុងវត្តមួយកន្លែងនៅក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា។

គួរបញ្ជាក់ដែរថា លោក Ananda Krishnan គឺជាឪពុក និងជាអ្នកជំនួញដ៏ជោគជ័យមួយរូបដែលមានមុខជំនួញក្នុងដៃជាច្រើនដូចជា ផ្នែកទូរគមនាគមន៍ សំណង់ អចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយ ជាដើមដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ ៥ ពាន់លានដុល្លារឯណោះ។

មហាសេដ្ឋី Ananda Krishnan បច្ចុប្បន្នមានវ័យ ៨២ ឆ្នាំ ដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាមានជាប់ខ្សែរាជវង្សថៃផងដែរ និងមានកូនប្រុសតែម្នាក់ប៉ុណ្ណោះដែលបានសម្រេចចិត្តលះបង់ជីវភាពក្នុងគំនរទ្រព្យសម្បត្តិដ៏មហាសាលដើម្បីទៅបួសតាំងពីអាយុ ១៨ ឆ្នាំ៕

ប្រភព៖ SCMP

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម