បុរសម្នាក់ស្លា ប់ដោយសារខ្យល់គ អំឡុងពេលធ្វើចត្តាឡីស័កនៅ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមអត្ថបទព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចុះផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជនជាតិខ្មែររូបនេះបានស្លាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧:៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន៣ថ្ងៃ ជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន ១០ នាក់។ ភ្លាមៗមន្ត្រីជំនាញ បានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើ ហើយសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ ខណៈមុនពេលស្លាប់បុរសរូបនេះ បានប្រើថ្នាំផ្តាសាយយកមកលេបផងដែរ។
លោក កែវ វណ្ណៈ បញ្ជាក់ថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍