Connect with us

ជី ដេវីត លាសាច់ញាតិ និងគូស្នេហ៍សាងផ្នួសមួយរយៈដោយមិនទាន់កំណត់ពេលវេលាត្រឡប់មកវិញ

ភ្នំពេញ៖ ក្រោយពីល្បីខ្ទរខ្ទារក្រោយវីដេអូលោក ជី ដេវីត បានពញាក់អារម្មណ៍កញ្ញា ទេព បូព្រឹក្ស នូវរថយន្តទំនើបមួយគ្រឿងមុនគម្រប់ខួប ៤ ឆ្នាំនៃស្នេហាអ្នកទាំងពីរនោះបានធ្វើឱ្យមនុស្សជាច្រើនស្ញប់ស្ញែងការខិតខំប្រឹងប្រែងរបស់គូស្នេហ៍មួយគូនេះដែលបានតស៊ូព្យាយាមគ្រប់យ៉ាងជាមួយគ្នា បើទោះបីជាជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ។

នៅក្នុងវីដេអូរបស់លោក ជី ដេវីត បានពញាក់អារម្មណ៍សង្សារបណ្តូលចិត្តខ្លួននោះ ទស្សនិកជនជាច្រើនបានមានចម្ងល់ថាហេតុអ្វីទើបលោក ជី ដេវីត និយាយពាក្យថានឹងត្រូវឃ្លាតឆ្ងាយពីកញ្ញា ទេព បូព្រឹក្ស មួយរយៈ ដូចនេះហើយទើបលោកបានរៀបចំកាដូសម្រាប់សង្សាខ្លួនមុនថ្ងៃបែបនេះ។

មកទល់ម្សិលមិញនេះទើបអ្នកគាំទ្របានអស់ចម្ងល់ ដោយយោងតាមគណនីបណ្តាញសង្គមរបស់ ទេព បូព្រឹក្ស បានចែករំលែករូបភាព និងវីដេអូ លោក ដេវីត ត្រូវសាងផ្នួសមួយរយៈដើម្បីឪពុកម្តាយ បងប្អូន ជីដូនជីតា។

យ៉ាងណាមិញ ក៏ប្រហែលនឹងមានហេតុផលមួយទៀតដោយយោងតាមការចែករំលែកលើបណ្តាញសង្គមរបស់ ដេវីត កន្លងមក ការសាងផ្នួសនេះអាចប្រព្រឹត្តឡើងមុនអ្នកទាំងពីរ ចូលរោងការដោយលោកធ្លាប់បានសរសេររៀបរាប់លើរូបមួយចំនួននៃដំណើរកម្សាន្តកាលពីពេលថ្មីៗនេះថា៖ “ផ្ញើសេចក្តីនឹករលឹក និងសេចក្តីស្រលាញ់នៅមណ្ឌលគិរី សាងអនុស្សាវរីយ៍មុនពេលឃ្លាតពីពាក្យថាសង្សារ”៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម