Connect with us

អ្នកដឹកជញ្ជូន១ក្រុម ស្ទុះទៅជួយនារីដែលត្រូវរថយន្តកិន ទទួលការកោតសរសើរ (មានវីដេអូ)

ចិន៖ អ្នកដឹកជញ្ជូន១ក្រុម ត្រូវបានទទួលការកោតសរសើរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីពួកគេ បាននាំគ្នាស្ទុះទៅជួយស្ត្រីម្នាក់ ដែលត្រូវបានរថយន្តកិន នៅភាគខាងកើត ប្រទេសចិន។

ហេតុការណ៍ដែលបានកើតឡើងនៅខេត្តហាងចូវនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅទីតាំងស្តុបមួយកន្លែង។ វីដេអូឃ្លីបនេះ បានបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកដឹកជញ្ជូន ដែលបានប្រញាប់ប្រញាល់ក្នុងការរត់ទៅជួយស្ត្រីរងគ្រោះ ដែលជាប់នៅខាងក្រោមរថយន្ត។ យោងតាមវីដេអូដែលចែករំលែកដោយសារព័ត៌មានចិន People’s Daily កាលពីថ្ងៃទី២១ ខែកក្កដា, រថយន្តនោះ ត្រូវបានពួកគេ លើករំកិលដើម្បីជួយស្ត្រីនោះ ត្រឹមតែ ១១វិនាទីប៉ុណ្ណោះ។ ចំពោះស្ត្រីរងគ្រោះ គេមិនទាន់ដឹងថា ស្ថានភាពរបស់គាត់ទៅជាយ៉ាងណាឡើយ។

អំពើល្អរបស់ក្រុមអ្នកដឹកជញ្ជូននៅចិននេះ បានទទួលនូវប្រតិកម្មល្អៗ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយអ្នកលេងម្នាក់បានសរសើរចំពោះការជួយគ្នារបស់ប្រជាជនចិន៕

(ទស្សនាវីដេអូ)

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម