Connect with us

ទើបតែដឹងថា ឪពុករបស់ Jackie Chan ជាជនបង្កប់ដែលបានជួបស្នេហ៍ពិតជាមួយភរិយាដែលជាអ្នកជួញដូរគ្រឿងញៀនដ៏សកម្ម

ហុងកុង៖ កុំថាឡើយតែអ្នកគាំទ្រ សូម្បីតែតារាសម្តែងល្បីឈ្មោះ Jackie Chan ក៏មានការភ្ញាក់ផ្អើលមិនស្ទើរដែរ នៅពេលដឹងថា ឪពុករបស់ខ្លួនបានជួបស្នេហ៍ពិតនៅពេលដែលលោកធ្វើជាជនបង្កប់ស៊ើបអង្កេតពីករណីជួញដូរគ្រឿងញៀន។

ជាការពិតណាស់ ឪពុករបស់ Jackie Chan គឺលោក Charles Chan គឺជាជនបង្កប់តាមបង្រ្កាបករណីជួញដូរគ្រឿងញៀនដែលកាលណោះ ភរិយាលោកគឺជាអ្នកចែកចាយគ្រឿនញៀនដ៏សកម្ម ថែមទាំងជាប់ទាក់ទងនឹងល្បែងស៊ីសងប្រចាំទីក្រុងសៀងហៃទៀតផង។

ឪពុករបស់ Jackie Chan គឺជាជនបង្កប់ដែលបានលាក់ខ្លួននៅប្រទេសអូស្ត្រាលី ក្នុងស្ថានទូតអាមេរិកជាច្រើនឆ្នាំ និងបានជួបភរិយាខ្លួនគឺលោកស្រី Lee-Lee នៅពេលដែលគាត់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន។ ហេតុផលដែលធ្វើឱ្យលោកស្រីធ្វើជាអ្នកចែកចាយគ្រឿងញៀននេះដោយសារតែចង់រកប្រាក់ដើម្បីចិញ្ចឹមកូន ២ នាក់ក្រោយអតីតស្វាមីបាន ស្លា ប់នៅប្រទេសជប៉ុន។

គួរបញ្ជាក់ដែរថា លោក Charles Chan បានទទួលមរ ណៈភាពក្នុងឆ្នាំ ២០០៨ និងបានបញ្ចុះជាមួយភរិយាលោកនៅប្រទេសអូស្ត្រាលីដែលបាន ស្លា ប់ កាលពីឆ្នាំ ២០០១៕

ប្រភព៖ Nextshark

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម