ពេលមករដូវស្រីៗ អាចផឹកកាហ្វេបានទេ?
ស្រីៗគ្នាយើងពេលមានរដូវអាចនឹងមានចម្ងល់ច្រើនទាក់ទងនឹងការញ៉ាំអាហារ ឬភេសជ្ជៈផ្សេងៗព្រោះបារម្ភថាអាចនឹងបង្កអាការៈឈឺចាប់ក្នុងអំឡុងពេលនេះ ឬ យ៉ាងណា ជាពិសេសសម្រាប់ស្រីៗដែលចូលចិត្តផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេជាដើម។ តើពេលមករដូវអាចផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនបានដែរឬទេ?
ស្រីៗដែលផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនអាចនឹងជួបប្រទះបញ្ហាបណ្ដុំរោគសញ្ញាអាការៈមុនមករដូវ (PMS) ច្រើនជាងស្ត្រីដែលមិនផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ អាការៈទាំងនោះរួមមានឈឺពោះ ឈឺក្បាល ឈឺសុដន់ ឈឺខ្នង អារម្មណ៍ឡើងចុះមិននឹងន អស់កម្លាំង និងឆេវឆាវជាដើម។
អាការៈឈឺចាប់ពេលមករដូវគឺជាអាការៈទូទៅមួយដែលស្រីៗភាគច្រើនតែងជួបប្រទះអំឡុងពេលមករដូវ ហើយកាហ្វេអ៊ីនជាមូលហេតុមួយដែលបង្កឱ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ ព្រោះកាហ្វេអ៊ីនមានប្រសិទ្ធភាពក្នុងការបញ្ចុះនោមដែលអាចធ្វើឱ្យបាត់បង់ជាតិទឹក បង្កឱ្យមានអាការៈឈឺក្បាលកាន់តែខ្លាំង។ ម៉្យាងទៀត ភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ គឺមានជាតិប្រេងដែលអាចបង្កការរលាកពោះវៀន និងការឈឺចាប់។
យោងតាមការសិក្សាធ្វើឡើងដោយព្រឹត្តិបត្រវិទ្យាសាស្ត្រសហរដ្ឋអាមេរិក សិក្សាលើឥទ្ធិពលកាហ្វេអ៊ីនទៅលើវដ្ដរដូវរបស់ស្ត្រីបានឱ្យដឹងថា ស្រីៗដែលផឹកភេសជ្ជៈកាហ្វេអ៊ីនច្រើនមានវដ្ដរដូវខ្លី។ នេះមកពីកាហ្វេអ៊ីនអាចធ្វើឱ្យសរសៃឈាមរួមតូច និងកាត់បន្ថយលំហូរឈាមទៅកាន់ស្បួន។ ជាលទ្ធផលធ្វើឱ្យមានឈាមរដូវតិច និងវដ្ដរដូវខ្លីជាងមុន ហើយនេះអាចបណ្ដាលឱ្យមានការប្រែប្រួល ឬរដូវមិនទៀងទាត់ជាដើម។
សម្រាប់ស្រីៗដែលផឹកកាហ្វេច្រើនរហូតដល់បីពែងក្នុងមួយថ្ងៃគួរកាត់បន្ថយមកត្រឹមមួយពែងក្នុងមួយថ្ងៃបានហើយ។ យកល្អស្រីៗគួរចៀសវាងផឹកពពួកភេសជ្ជៈមានកាហ្វេអ៊ីនច្រើនមុនថ្ងៃមករដូវ និងអំឡុងពេលមករដូវ ព្រោះដូចបានលើកឡើងខាងលើភេសជ្ជៈទាំងនេះអាចធ្វើឱ្យអាការៈឈឺចាប់ពេលមករដូវកាន់តែធ្ងន់ធ្ងរ។ ជំនួសឱ្យកាហ្វេ ស្រីៗយើងក៏អាចផឹកតែជំនួសដែរព្រោះតែមានជាតិកាហ្វេអ៊ីនតិចដែលមានផលប៉ះពាល់តិចតួចទៅលើអាការៈឈឺចាប់ពេលមានរដូវ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍