Connect with us

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាផ្លូវការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានដាក់ឱ្យដំណើរការប្រើប្រាស់ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ស្ពានថ្មើរជើងផ្សារដើមគរ មានបណ្ដោយប្រវែង ២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ។

សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ០៥កន្លែង រួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យចំនួន២កន្លែង, តំបន់ភ្លើងស្តុបនាងគង្ហីង មាន១កន្លែង, នៅមុខផ្សារដើមគរ មាន ១កន្លែង និងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុក មាន១កន្លែង។

រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងកសាងស្ពានអាកាសថ្មើរជើងចំនួន ២៥កន្លែងបន្ថែមទៀត ក្នុងរាជធានី ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ និងកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com