ទូតសាធារណៈរដ្ឋកូរ៉េ ៖ មានវិនិយោគិនកូរ៉េជាច្រើន ចង់វិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអះអាងថា មានវិនិយោគិនកូរ៉េ ជាច្រើនចង់វិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ក្នុងនោះ មានដូចជា ថាម ពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ ការកែច្នៃសំរាមសម្រាប់ផលិតថាមពលអគ្គីសនី ការ ផលិតជីវៈឥន្ធនៈ និង ការជំរុញអោយមានការប្រើប្រាស់នាឡិការវាស់ស្ទង់អគ្គីសនីឆ្លាតវៃ ។ ការអះអាងនេះ ធ្វើឡើងខណៈឯកឧត្តម Oh Nak-young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា កូរ៉េ មានក្រុមហ៊ុនច្រើនមានបច្ចេកវិទ្យាខ្ពស់ និង ខុសៗគ្នា ក្នុងការផលិតថាមពលកកើតឡើងវិញ ហើយកូរ៉េ ពេញចិត្តក្នុងការចែករំលែកនូវបទពិសោធន៏ ក៏ដូចជាបច្ចេកទេសនេះ ដល់កម្ពុជា ។ ឯកឧត្តម ក៏បានស្នើឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបង្កើតក្រុមកាងារមួយដែលមានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការងារនេះ។
ឯកឧត្តម រដ្ឋមន្ត្រី ស៊ុយ សែម បានអះអាងថា កម្ពុជាស្វាគមន៏ចំពោះអ្នកវិនិយោគគ្រប់ជាតិ សាសន៏ ជាពិសេស វិនិយោគិនកូរ៉េ ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ និង បានណែនាំអ្នកវិនិយោគទាំងនោះ ដាក់ពាក្យស្នើសុំដេញថ្លៃ នាពេលខាងមុខនេះ ។ ឯកឧត្តម បានអោយដឹងថា នៅចន្លោះខែវិច្ឆិកាខាងមុខនេះ នឹងមានគម្រោងថាមពលអគ្គីសនី ដើរដោយពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ ក្រោមការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ី ADB រួមទាំងគម្រោងផ្សេងៗទៀត ។
ចំពោះការអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយសំរាមវិញ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា កន្លងមក មានក្រុមហ៊ុនជាច្រើន បានសុំសិក្សា ប៉ុន្តែមិនមានលទ្ធផលទេ ។ ដូច្នេះ ឯកឧត្តមសូមឲ្យស្ថានទូតកូរ៉េ ជួយរកអ្នកវិនិយោគកូរ៉េណាមួយពិតប្រាកដ មានទាំងធនធាន បច្ចេកទេស និងទុនមកវិនិយោគ ព្រោះសំរាមនៅទីក្រុងភ្នំពេញ ១ថ្ងៃៗមានរាប់សិបពាន់តោន ។ រីឯការផលិតជីវៈឧស្ម័ន មានក្រុមហ៊ុនកូរ៉េមួយ MH BioEnergy កំពុងដំណើរការផលិតអេតា ណុលចេញពីដំឡូងមី ។
ចំពោះការប្រើប្រាស់នាឡិកាវាស់ស្ទង់អគ្គិសនីឆ្លាតវៃ (smart meter) កន្លងមក អគ្គិសនីកម្ពុជា ធ្លាប់បានទទួលជំនួយពីកូរ៉េ និង ពិនិត្យឃើញថា មានគុណភាពខ្ពស់ ដូច្នេះសូមឲ្យក្រុមហ៊ុនទាក់ទងផ្ទាល់ជាមួយអគ្គិនសីកម្ពុជា ដើម្បីធ្វើការងារនេះ ព្រោះវាពាក់ព័ន្ធប្រសិទ្ធភាព គុណភាព តម្លៃ និង ភាពអនុលោម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍