Connect with us

អតីតអ្នកចាត់ការ Arsenal លោក Unai Emery ត្រូវតែងតាំងជាអ្នកចាត់ការថ្មីក្លិបអេស្ប៉ាញ Villarreal

La Liga៖ អតីតអ្នកចាត់ការ Arsenal លោក Unai Emery ត្រូវបានក្លឹប Villarreal នៅក្របខណ្ឌ La Liga តែងតាំងធ្វើជាអ្នកចាត់ការថ្មី។
បុរសវ័យ៤៨ឆ្នាំ បានមកជំនួសតំណែងលោក Javi Calleja ដែលបានចែកផ្លូវជាមួយក្លិបកាលពីពេលកន្លងទៅ។

លោក Unai Emery បានបាត់មុខពីពិភពបាល់ទាត់ជិត១ឆ្នាំមកហើយ ចាប់តាំងត្រូវបានក្លិបកាំភ្លើងធំ បណ្តេញចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំមុនក្រោយដឹកនាំរយៈពេល១៨ ខែ។

បុរសជនជាតិអេស្ប៉ាញ និងក្លិបខាងលើ បានព្រមព្រៀងចុះកុងត្រា ក្នុងរយៈពេល ៣រដូវកាលជាប់ៗគ្នា រាប់ចាប់ពីរដូវកាលក្រោយនេះទៅ ដោយក្លិបនឹងធ្វើការប្រកាសលោក Emery ជាផ្លូវការនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា។

គួរបញ្ជាក់ផងដែរថា លោក Emery បានចាប់អាជីពជាអ្នកចាត់ការក្លិប តាំងពីឆ្នាំ២០០៤ ដោយលោកធ្លាប់បានដឹកនាំក្លិបជាច្រើនដូចជាក្លិប Valencia ក្លិប Spartak Moscow ក្លិប Paris Saint Germain និងក្លិប Arsenal ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម