Connect with us

Bayern Munich បង្ហាញខ្លួន ខ្សែបម្រើ Leroy Sane ជាផ្លូវការ

Bundesliga៖ ក្លិប Bayern Munich បានបង្ហាញខ្លួន ខ្សែបម្រើ Leroy Sane មកជាសមាជិកក្លិបជាផ្លូវការ បន្ទាប់ពីបញ្ចប់ការផ្ទេរយ៉ាងពេញលេញពីក្លិប Manchester City ។

Sane វ័យ២៤ឆ្នាំ បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលធ្វើឱ្យគេលេងជាមួយក្លិបជើងឯកអាល្លឺម៉ង់ រហូតដល់ឆ្នាំ២០២៥។
ចំពោះតម្លៃនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបង្ហាញជាផ្លូវការទេ ប៉ុន្តែសារពត៌មាននៅអង់គ្លេស និង អាល្លឺម៉ង់ បានរាយការណ៍ដូចគ្នាថា វាអាចមានតម្លៃ ៤៥លានអឺរ៉ូ និងមានប្រាក់បន្ថែមផ្សេងៗទៀត។

Leroy Sane បានចូលរួមជាមួយ Manchester City ក្រោយផ្ទេរពី ក្លិប Schalke នៅឆ្នាំ២០១៦ ដោយរូបគេស៊ុតបាន៣៩គ្រាប់ ចែកបាល់ឱ្យដៃគូ៤៥ដង ក្នុងការបង្ហាញខ្លួន ១៣៥ប្រកួត នៅគ្រប់កម្មវិធីប្រកួត។ គេក៏ជាកីឡាករសំខាន់មួយរូប ដែលបានជួយក្លិបមេឃខៀវគ្រងជើងឯកលីគកំពូលអង់គ្លេស កាលពីរដូវកាល 2017-18 និង 2018-19៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម