កាសែត និងស្ថានទូតជប៉ុន អរគុណពលរដ្ឋខ្មែរ ដែលជួយប្រជាជនខ្លួនដែលរងផលប៉ះពាល់ដោយទឹកជំនន់
ជប៉ុន៖ កាសែតជប៉ុន “សានកេ” ចុះផ្សាយកាលពីសប្ដាហ៍មុនថា កម្មសិក្សាការីកម្ពុជាចំនួន ៦រូប ដែលកំពុងធ្វើការងារនៅខេត្តគឹម៉ាម៉ុតុ បានសួរសុខទុក្ខប្រជាជនជប៉ុន ដែលរងគ្រោះដោយសារទឹកជំនន់ កាលពីពេលថ្មីៗនេះ។
សកម្មភាពសម្អាតផ្ទះប្រជាជនជប៉ុនដោយស្ម័គ្រចិត្តរបស់កម្មសិក្សាការីកម្ពុជាទាំង៦រូប ក៏ត្រូវបានទទួលការចែករំលែកដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ផងដែរ។ ស្ថានទូតជប៉ុនបានសរសេរដូច្នេះថា៖ “សូមអរគុណមិត្តកម្ពុជា ចំពោះការចូលរួមការងារស្ម័គ្រចិត្តសម្រាប់ប្រជាជនជប៉ុន”។
ប្រជាជនជប៉ុនប្រហែល ៦៨នាក់ បានបាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង និងការរអិលបាក់ដី។ ក្នុងនោះ ខេត្តគឹម៉ាម៉ុតុ ជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយសារភ្លៀងធ្លាក់ខ្លាំង អូសបន្លាយជាង ១សប្ដាហ៍ កាលពីដើមខែកក្កដានេះ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍