Connect with us

បុរសម្នាក់សុខចិត្តទ្រាំឈឺចាប់ដើម្បីកែសម្ជស្សចំនួន ៣២ ដងដោយសារចង់បានមុខមាត់ដូច Goblin

បរទេស៖ ដោយសារតែស្រឡាញ់ និងចង់បានមុខមាត់ដូច Goblin ក្នុងពិភពពិតប្រាកដរបស់មនុស្ស, Luis Padron បានចំណាយប្រាក់ចំនួន ៦ ម៉ឺនដុល្លារដើម្បីកែសម្ជស្សចំនួន ៣២ ដងទោះបីជាត្រូវរងការឈឺ និងពិបាកយ៉ាងណាក៏ដោយ។

ក្នុងវ័យ ២៦ ឆ្នាំ Luis ក៏ទទួលបាននូវមុខមាត់ដូចបំណងប្រាថ្នា និងទទួលបានការចាប់អារម្មណ៍ខ្លាំងរាល់ពេលដើរតាមផ្លូវម្តងៗមានមនុស្សមួយចំនួនបានសុំលោកថតរូបជាមួយទៀតផង ប៉ុន្តែក៏មានមួយចំនួនទៀតមិនពេញចិត្តទេ តែវាមិនបានធ្វើឱ្យលោកយកទុកក្នុងចិត្តឡើយ។

Luis បានរំឭកថា កាលពីអាយុ ៧ ឆ្នាំ លោកបានប្តូរពណ៌សក់ទៅខៀវ និងមានការតុបតែងខ្លួនចម្លែកៗខុសពីគេ ទើបក្មេងៗដទៃទៀតបានសើចចំអករូបលោក ទោះជាយ៉ាងណានេះគឺជាចំណូលចិត្តរបស់លោក ហើយមកដល់ពេលនេះការដែលលោកព្យាយាមកែសម្ជស្សឱ្យដូច Goblin ។ នេះមិនមែនចង់បានការចាប់អារម្មណ៍ពីអ្នកណាឡើយ ប៉ុន្តែគឺលោកធ្វើដើម្បីខ្លួនឯងដោយសារតែស្រឡាញ់។

យ៉ាងណាមិញ មកទល់ពេលនេះ លោកនៅតែមានបំណងចង់ធ្វើការកែកុនបន្ថែមទៀត ប៉ុន្តែវេជ្ជបណ្ឌិតជាច្រើនបានធ្វើការបដិសេធ។ យ៉ាងណាក៏ដោយ លោកនៅតែព្យាយាមស្វែងរកមន្ទីរពេទ្យកែសម្ជស្សរហូតមាន ២ កន្លែងយល់ព្រមទទួល។ ចង់ដឹងថា ការកែសម្ជស្សចំនួន ៣២ ដងកន្លងមកបានធ្វើឱ្យ Luis ផ្លាស់ប្តូរមុខមាត់យ៉ាងណាខ្លះ តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម