Connect with us

ទោះចូលរួមកម្មវិធីផ្សេងៗក៏ដោយ អ្នកនាង Katreeya ពាក់ម៉ាសជានិច្ចដើម្បីការពារជំងឺឆ្លងកូវីដ១៩

កម្សាន្ត៖ ថ្មីៗនេះតារាចម្រៀង និងសម្តែងដ៏ល្បីរបស់ប្រទេសថៃ ដែលប្រិយមិត្តមួយចំនួនបានស្គាល់គាត់តាមរយៈបទចម្រៀងញាក់កន្ទ្រាក់អារម្មណ៍របស់គាត់គឺបទ “Ok Naka!” អ្នកនាង Katreeya កំពុងតែភាពមមាញឹកជាខ្លាំងក្នុងការថតខ្សែភាពយន្តថ្មីៗជាច្រើនឱ្យស្ថានីយទូរទស្សន៍មួយនៅក្នុងប្រទេសថៃ។

“Ok Naka!” ជាបទចម្រៀងដែលល្បីក្នុងឆ្នាំ២០១៥ ដែលមានអ្នកចូលស្តាប់ដល់ទៅ១០លាននាក់។

កាលពីម្សិលមិញ អ្នកនាង Katreeya បានចូលរួមកម្មវិធីមួយក្នុងការសម្ពោធរឿងថ្មីមួយឱ្យស្ថានីយទូរទស្សន៍មួយក្នុងប្រទេសថៃ និយាយពីសាច់រឿងមានតែការសងសឹក ការសាងអំពើបាប មានគ្រប់រសជាតិ ក៏ជារឿងមួយបែបមនោសញ្ចេតនាផងដែរ។

ទោះជាយ៉ាងណា គេក្រឡេកឃើញអ្នកនាង Katreeya មិនដែលចោលម៉ាសការពារមួយវិនាទីណាឡើយ ដូចដែលអ្នកនាងបាននិយាយពីមុនម្តងរួចមកហើយ គាត់ត្រូវការពារកុំឱ្យឆ្លងនូវជំងឺ Covid-19 ដែលសព្វថ្ងៃនេះ កំពុងតែរីករាតត្បាតជុំវិញពិភពលោក មិនត្រឹមតែប្រទេសថៃទេ សូម្បីតែប្រទេសជាច្រើនទៀត ក៏មានជំងឺនេះផងដែរ។

ក្នុងខែកក្កដានេះ អ្នកនាង Katreeya កំពុងតែបន្តការថតខ្សែភាពយន្តរបស់គាត់ ទោះមានការប្រឈមមុខជាមួយជំងឺ Covid-19 យ៉ាងណាក៏ដោយ ព្រោះតែគាត់ស្រឡាញ់វិស័យភាពយន្តនេះតាំងតែពីតូចមកម្ល៉េះ។ អ្នកនាង ក៏សូមអំពាវនាវឱ្យប្រជាជនថៃ ក៏ដូចជាប្រជាជនលើកពិភពលោក សូមរក្សាអនាម័យឱ្យបានល្អ ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឱ្យឆ្លងនៅជំងឺ Covid-19៕

ប្រភព៖ Katreeya

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម