Connect with us

គូស្នេហ៍វ័យចំណាស់ ១គូ កំពុងទទួលការចាប់អារម្មណ៍ពេញ Instagram ក្រោយតុបតែងខ្លួនបែបយុវវ័យដើម្បីបំបាត់ភាពអផ្សុក

តៃវ៉ាន់៖ លោកយាយ Hsu Hsiu-e វ័យ ៨៤ ឆ្នាំព្រមជាមួយនឹងស្វាមីបានចំណាយពេលវេលាលើមុខរបរបោកអ៊ុតអស់រយៈពេល ៧០ ឆ្នាំមកហើយក្នុងស្រុក Houli District ក្រុង Taichung កោះតៃវ៉ាន់។

លោកទាំង ២ បានបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ មានសម្លៀកបំពាក់ជាច្រើនដែលភ្ញៀវមិនបានមកទទួលយកវិញឡើងដោយសារអ្នកខ្លះបានផ្លាស់ទីលំនៅ ខ្លះទៀតបានទទួល មរ ណៈភាព និងខ្លះទៀតមានបញ្ហាគ្រួសារទើបធ្វើឱ្យពួកគេមិនបានចាប់អារម្មណ៍នឹងសម្លៀកបំពាក់ដែលបានយកទៅបោកអ៊ុតនៅកន្លែងគាត់។

មុខរបរមួយនេះ មិនអាចធ្វើឱ្យគូស្នេហ៍វ័យចំណាស់ ១ គូនេះមានភាពមមាញឹករាល់ថ្ងៃឡើយ ទើបចៅប្រុសរបស់អ្នកទាំង ២ បានបញ្ចុះបញ្ចូលឱ្យលោកទាំង ២ ធ្វើការតុបតែងខ្លួនបែបយុវវ័យដើម្បីបំបាត់ការអផ្សុក។ នៅពេលបញ្ចុះបញ្ចូលបានសម្រេច និងតុបតែងខ្លួនរួច ចៅប្រុសដែលបានការជួយជ្រោមជ្រែងពីមិត្តភក្តិដែលជាអ្នកសិក្សាផ្នែក រចនាម៉ូតបានថតរូបមួយចំនួន និងធ្វើការចែករំលែកលើប្រព័ន្ធ Instagram រហូតដល់មានមនុស្សចាប់អារម្មណ៍ ព្រមទាំងបានក្លាយជានិមិត្តរូបក្នុងដួងចិត្តក្មេងៗវ័យជំទង់ជាច្រើននាក់ទៀតផង។

គួរបញ្ជាក់ដែរថា គូស្នេហ៍វ័យចំណាស់ដែលកំពុងទទួលបានការគាំទ្រនេះបានរៀបរាប់ថា មកដល់សម័យកាលកាន់តែទំនើប សម្លៀកបំពាក់មានតម្លៃធូរថ្លៃទើបមិនមានមនុស្សច្រើនឡើយថែរក្សាខ្វល់ខ្វាយច្រើន ព្រោះពួកគេអាចចំណាយប្រាក់ដើម្បីទិញថ្មីបានគ្រប់ពេល។ មិនដូចជំនាន់លោកទាំង ២ ឡើយសម្លៀកបំពាក់មួយកំផ្លេរៗមានតម្លៃណាស់ រហូតដល់អាចដាក់បញ្ចាំបានប្រសិនជាត្រូវការប្រាក់៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម