Connect with us

ថ្ងៃនេះត្រកូល អោកទាំង៤ មានទុ ក្ខយ៉ាងក្រៀមក្រំ ដោយសារម្តាយរបស់គាត់បានទទួលមរ ណភា ពហើយ

កម្សាន្ត៖ ថ្ងៃនេះជាថ្ងៃមួយដែលក្រុមតារាចម្រៀងត្រកូល អោក បានជួបទុក្ខដ៏ក្រៀមក្រំ ដោយសារអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាពហើយក្នុងជន្មាយុ៥៩ឆ្នាំ នៅក្នុងថ្ងៃនេះ វាពិតជាធ្វើឱ្យគ្រួសារសពទទួលមិនបាននោះទេ ព្រោះភា្លមៗពេកទៅហើយ។ ក្នុងថ្ងៃនេះយើង ក៏ឃើញមានតារាចម្រៀង តារាចម្តែង ជាច្រើន ពិសេសមិត្តជិតស្និទ្ធ អ្នកនាង ញឹម ចាន់ថន បានចូលរួមរំលែកទុក្ខ នឹងគោរពវិញាណក្ខន្ធដល់គ្រួសារសពត្រកូលអោកផងដែរ។

បន្ទាប់ពីឃើញការបង្ហោះរូបថតពីគ្រួសារសពអ្នកនាង អោក សុម៉ាវត្តី បានបង្ហាះពាក្យមួយថា “RIP” ដោយបញ្ជាក់ថាម្តាយជាទីស្រឡាញ់របស់គាត់បានទទួលមរណភាពហើយ។ បន្ទាប់ពីទទួលបានដំណឹងបែបនេះមក ក៏មានប្រិយមិត្តជាច្រើនបានសរសេរពាក្យខ្លះៗ ដើម្បីចូលរួមរំលែកទុក្ខក្រៀមក្រំចំពោះអ្នកនាង អោក សុម៉ាវត្តី។

ពិធីបុណ្យសព ត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃគ្រួសារសព នៅភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះជាដំណឹងជូនដល់មិត្តសិល្បករ សិល្បការិនី ភ្ញៀវកេត្តិយស ចូលរួមពិធីបុណ្យ ព្រោះស្អែកនេះសពម្តាយរបស់គាត់ត្រូវបានបូជានៅថ្ងៃស្អែក វេលាម៉ោង៨យប់ ចំពោះបុណ្យ៧ថ្ងៃ ប្រារព្ធនៅថ្ងៃទី២៩ នេះផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម