Connect with us

ក្រសួង សម្រេចពន្យារពេលកាលបរិច្ឆេទប្រឡងបាក់ឌុប សម្រាប់សាលាឯកជន

កម្ពុជា៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការកែប្រែនូវកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន ត្រូវផ្លាស់ប្ដូរទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វិញ។

គួររំឭកថា ការកែប្រែនេះ បន្ទាប់ពីក្រសួងកំណត់យប់ថ្ងៃប្រឡងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ រយៈពេល២ថ្ងៃ។ ប៉ុន្តែ រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៧ ដល់ ២១ ខែសីហា ជាថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីពេលកន្លងទៅ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com