Connect with us

មកមើលលោក កែន ឧត្តមវាសនា “ហៅពូខេន” នៅតែសង្ហាទាំងក្នុងរឿងសម័យ ទាំងរឿងបុរាណ

កម្សាន្ត៖ នៅសប្តាហ៍នេះ មកមើលតួអង្គមួយដែលមានចរិតស្លូតបូត ដែលប្រិយមិត្តបានស្គាល់រួចមកហើយគឺ ពូខេន ។ គាត់ជាតួអង្គសំខាន់មួយរូបផងដែរនៅក្នុងរឿង “ទេពធីតាព្កុលមាស”។ ពូខេន ជាមនុស្សម្នាក់ដែលចូលចិត្តដឹងឮរឿងគ្រួសារ ពូយុង ដោយសារគាត់មានចិត្តអាណិតក្មួយស្រី ព្កុលមាស ដែលត្រូវម្តាយ និងកូនស្រី ចរិតកាចឆ្នាស ឆោមផ្កា ធ្វើបាបឱ្យស្រក់ទឹកភ្នែកស្ទើរគ្រប់ពេលវេលា រកតែក្តីសុខដូចគ្រួសារគេម្តងមិនបានសោះ។

នៅប៉ុន្មានថ្ងៃនេះ លោក កែន ឧត្តមវាសនា “ហៅពូខេន” បានបញ្ចេញរូបថតរបស់ខ្លួនជាច្រើនសន្លឹក ដោយប្តូរស្ទាយមកបែបសម័យម្តង ពិតជាប្លែក ហើយសង្ហា ធ្វើឱ្យប្រិយមិត្តនារីៗចាប់ចិត្តលួចស្រឡាញ់ មិនត្រឹមតែប៉ុណ្ណឹងនោះទេ លោក កែន ឧត្តមវាសនា ហៅពូខេន ក៏មិនទាន់មានគូប្រចាំចិត្តនោះដែរ។

សម្រាប់វិថីសិល្បៈ លោក កែន ឧត្តមវាសនា ក៏កំពុងតែទទួលបានជោគជ័យជាខ្លាំងផងដែរ ពិសេសការគាំទ្ររបស់ប្រិយមិត្ត រាល់ការសម្តែងរបស់លោកនៅក្នុងរឿង “ទេពធីតាព្កុលមាស”។ បន្ទាប់ពីលោកទទួលបានភាពជោគជ័យជាមួយរឿងភាគបុរាណខ្មែរមួយនេះមក លោកត្រូវបានគេស្គាល់ថា លោកជាតួអង្គមួយដែលមានចិត្តចេះស្រឡាញ់ អាណិតអាសូរដល់អ្នកដទៃ ទោះមិនជាប់សាច់ឈាមគ្នាក៏ដោយ។

បើចង់ទស្សនានៅការសម្តែងរបស់ លោក កែន ឧត្តមវាសនា ហៅពូខេន កុំភ្លេចទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com