Connect with us

កម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២៣នាក់បន្ថែមទៀត ដែលជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ គេបានរកឃើញ អ្នកផ្ទុកជំងឺកូវីដ១៩ថ្មី ចំនួន ២៣នាក់ទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស។

ករណីថ្មី គឺ០៤នាក់ (ជនជាតិឥណ្ឌូណេស៊ីទាំងអស់) បានជិះជើងហោះហើរមកពីប្រទេសឥណ្ឌូណេស៊ី ឆ្លងកាត់ម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ក្នុងជើងហោះហើរនេះ មានអ្នកដំណើរ ១៤៨នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក កូឡាបសរាជធានីភ្នំពេញ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យពោធិ៍ចិនតុង។

ករណីថ្មី ០៤ទៀត (ជនជាតិខ្មែរទាំងអស់) គឺជាអ្នកដំណើរមកពីឥណ្ឌូណេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។ ជើងហោះហើរនេះ មានអ្នកដំណើរសរុប៥៥នាក់ ដែលត្រូវបានធ្វើចត្តាឡីស័ក នៅមណ្ឌលកងទ័ពអាកាសរាជធានីភ្នំពេញ។

រីឯករណីកូវីដ១៩ថ្មី ១៥នាក់ផ្សេងទៀត (ជនជាតិខ្មែរទាំងអស់) គឺជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ពួកគេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយចំនួន១នាក់ផងដែរ នេះបើយោងតាមក្រសួងសុខាភិបាល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម