Connect with us

ពិធីករល្បីឈ្មោះ Ellen Degeneres ត្រូវចោរគាស់ផ្ទះបាត់បង់របស់មានតម្លៃជាច្រើន

អាមេរិក៖ អ្នកណាដែលថាមិនស្គាល់ពិធីករល្បីឈ្មោះ Ellen Degeneres ដែលជាពិធីករម្នាក់មិនត្រឹមតែល្បីតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ Ellen បានរីកសុះសាយនៅតាមបណ្តាប្រទេសដទៃទៀតជាច្រើនផងដែរ។

ប៉ុន្តែ ជារឿងដែលគួរឱ្យសោកស្តាយបំផុត ដែលកាលពីពេលថ្មីៗនេះ នៅពេលដែលពិធីករល្បីឈ្មោះរូបនេះកំពុងធ្វើដំណើរកម្សាន្តក្នុងថ្ងៃវិស្សកាលជាមួយគូស្នេហ៍ ផ្ទះអ្នកទាំង ២ ក៏ត្រូវបានចោរលួចចូលប្រមូលរបស់មានតម្លៃអស់ជាច្រើនរួមមាន គ្រឿងអលង្ការ និងនាឡិកាដែលសុទ្ធសឹងតែជារបស់មានតម្លៃខ្លាំង។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែកក្កដា មកម្ល៉េះ ដោយហេតុត្រូវធ្វើការស៊ើបអង្កេតទើបប៉ូលិសទើបតែប្រកាសជាផ្លូវការជាសាធារណៈ ហើយមកទល់ពេលនេះ ក៏នៅមិនទាន់មានតម្រុយអ្វីនៅឡើយ៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម