Connect with us

ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន ៤នាក់ បានជាសះស្បើយ នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង ៤នាក់នេះ រួមមាន៖

– បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយព្រៃឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិ១ សង្កាត់ច្រាំងចំរើ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិទួលទោកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល

– បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារសម្បូរឃុំរកាពប្រាំកឃ្មុំ ខេត្តត្បូងឃ្មុំ។

អ្នកជំងឺទាំងបីខាងលើ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសថ្លាដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា មានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៨នាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ៥នាក់, នៅមណ្ឌលសុខភាពចាក់អង្រែចំនួន ៥៦នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ១៥នាក់។ រីឯអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ សម្រាក់ព្យាបាលនៅស្ថានទូតអាមេរិក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម