Connect with us

លោក Jack Ma ត្រូវបានតុលាការឥណ្ឌា កោះហៅ ពាក់ព័ន្ធនឹងបណ្ដឹងរបស់អតីតបុគ្គលិក

ញូវដេលី៖ លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba បានជាប់ពាក់ព័ន្ធនឹងបណ្ដឹងមួយ ដែលត្រូវបានប្ដឹងដោយអតីតបុគ្គលិក១រូប នៅប្រទេសឥណ្ឌា។ ការចោទប្រកាន់នោះ មានទាក់ទងនឹងការបណ្ដេញបុគ្គលិករូបនេះ ដែលបានប្រឆាំងនឹងការចេញព័ត៌មានក្លែងក្លាយ និងការបិទព័ត៌មាន នៅលើកម្មវិធីទូរសព្ទ។

តុលាការ នៅក្រុង Gurugram បានកោះហៅលោក Jack Ma, Alibaba និងបុគ្គលមួយចំនួន ឱ្យចូលខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ បុរសម្នាក់ដែលជាអតីតបុគ្គលិករបស់ Alibaba កាន់ផ្នែក UC Browser និង UC News គិតត្រឹមខែតុលា ឆ្នាំ២០១៧ មានឈ្មោះ Pushpandra Singh Parmar ។ គេបានប្ដឹងទារសំណង ២៦៨០០០ ដុល្លារអាមេរិក។

បណ្ដឹងនេះ បានធ្វើឡើង ខណៈកម្មវិធីលើទូរសព្ទរបស់ក្រុមហ៊ុន Alibaba បានក្លាយជាជនរងគ្រោះមួយក្នុងចំណោមក្រុមហ៊ុនកម្មវិធីទូរសព្ទរបស់ចិនទាំង៥៧ នៅក្នុងជម្លោះរវាង ឥណ្ឌា និង ចិន បន្ទាប់ពីការប៉ះទង្គិចយោធា នៅព្រំដែន។ កម្មវិធីទាំង៥៧ ត្រូវបានបិទដំណើរការនៅក្នុងប្រទេសឥណ្ឌា ទាក់ទងនឹងបញ្ហាសុវត្ថិភាព៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម