Connect with us

រកឃើញការផ្ទុះរាតត្បាតកូវីដ១៩ក្នុងសហគមន៍ នៅវៀតណាម, ឆ្លងយ៉ាងតិច៣នាក់

វៀតណាម៖ រដ្ឋាភិបាលវៀតណាម បានប្រកាសនៅថ្ងៃចន្ទ ទី២៧ ខែកក្កដានេះថា ប្រជាជនប្រហែល ៨ម៉ឺននាក់ ភាគច្រើនជាងភ្ញៀវទេសចរក្នុងស្រុក នៅក្នុងទីក្រុងដាណាង នឹងត្រូវជម្លៀស បន្ទាប់ពីមនុស្ស ៣នាក់ ត្រូវបានធ្វើតេស្តលទ្ធផល វិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។

រដ្ឋាភិបាលវៀតណាមបន្តថា ការជម្លៀស នឹងប្រើពេលយ៉ាងតិច ៤ថ្ងៃ តាមរយៈជើងហោះហើរក្នុងស្រុកប្រមាណ ១០០ជើងហោះហើរក្នុងមួយថ្ងៃ ចាកចេញពីក្រុងដាណាង ទៅកាន់ក្រុងចំនួន ១១ ផ្សេងៗទៀត។

វៀតណាម ត្រូវបានគេចាប់រម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រកាសរកឃើញការឆ្លងក្នុងសហគមន៍ជាលើកដំបូង ចាប់តាំងពីខែមេសា។ ក្រុងដាណាង ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសវៀតណាម បានរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន ៣ករណី កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

ក្រុងដាណា បានផ្អាកការចូលរបស់ភ្ញៀវទេសចររយៈពេល ១៤ថ្ងៃ, ហាមឃាត់ការប្រមូលផ្ដុំ លើសពី ៣០នាក់ និងជំរុញឱ្យប្រជាជនក្នុងស្រុក រក្សាគម្លាតសង្គម។ សេវាកម្មដែលមិនចាំបាច់ ដូចជា ខារ៉ាអូខេ ម៉ាស្សា និងសួនកម្សាន្ត ក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ ចាប់ពីថ្ងៃអាទិត្យ ទី២៦កក្កដា៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម