Connect with us

ញ៉ាំបណ្តើរ ប្រឡងតាមអនឡាញបណ្តើរ លទ្ធផលជ្រុះប្រហិតមួយគ្រាប់ប៉ះចំប៊ូតុងបញ្ចប់ការប្រឡងដោយទទួលបានពិន្ទុត្រឹម ៣៩,១៧%

អាមេរិក៖ និស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យ Georgia មួយរូបកំពុងធ្វើឱ្យមហាជនមានការហួសចិត្តជាខ្លាំង ដោយសារប្រហិតមួយគ្រាប់ បានធ្វើឱ្យនាងធ្លាក់ការប្រឡងមុខវិជ្ជាសេដ្ឋកិច្ចជាយថាហេតុ។ ប៉ុន្តែនាងក៏បានរកវិធីសាស្ត្រដោយផ្ញើអ៊ីមែលទៅសុំការអនុញ្ញាតពីសាស្ត្រាចារ្យ ដើម្បីធ្វើការប្រឡងសាជាថ្មីផងដែរ។

ក្រោយពីបានផ្ញើអ៊ីមែលហើយ និស្សិតដែលមានឈ្មោះ Sam Lee អាយុ ២០ ឆ្នាំក៏បាន Screenshot ពាក្យពេចន៍ដែលនាងបានសុំសាស្ត្រាចារ្យប្រឡងជាថ្មីនោះមកចែករំលែកលើប្រព័ន្ធ Twitter ធ្វើឱ្យទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

Sam Lee បានបញ្ជាក់ថា នាងបានញ៉ាំនំបុ័ងដាក់ប្រហិត ស្របពេលកំពុងប្រឡងតាមអនឡាញរហូតមានការធ្វេសប្រហែសធ្វើឱ្យជ្រុះប្រហិតមួយគ្រាប់ប៉ះចំប៊ូតុងបញ្ចប់ការប្រឡងដោយលទ្ធផលនាងទទួលបានពិន្ទុត្រឹម ៣៩,១៧% ប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ការស្នើសុំប្រឡងសាជាថ្មីនេះ គឺទទួលបានប្រសិទ្ធភាពដោយសាស្ត្រាចចារ្យរបស់នាងមានការយោគយល់ និងបានទុកពេលវេលាឱ្យគ្រប់គ្រាន់ផងដែរ។ គួរបញ្ជាក់ដែរថា រូបភាពដែលនាងបានចែករំលែកលើប្រព័ន្ធ Twitter មានអ្នកចុច Like រហូតដល់ ៤១៨០០០ដង និងធ្វើការចែករំលែករហូតដល់ ៥៦០០០ដង ឯណោះ៕

ប្រភព៖ Ladbible

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម