Connect with us

វីរបុរស Barcelona លោក Xavi Hernández រកឃើញផ្ទុកជំងឺកូវីដ-១៩

កាតា៖ វីរបុរស Barcelona លោក Xavi Hernández ដែលបច្ចុប្បន្នជាអ្នកចាត់ការក្លិបកាតារ Al Sadd ត្រូវបានប្រកាសថា មានផ្ទុកជំងឺកូវីដ១៩។

លីគកំពូលកាតា បានសម្រាកតាំងពីដើមខែមីនាមកម៉្លេះ និងបានវិលត្រឡប់មកចាប់ផ្តើម ការប្រកួតវិញហើយ ដើម្បីបញ្ចប់រដូវកាល 2019-20 ឱ្យចប់ចុងចប់ដើម។

ក្លិប Al Sadd នឹងត្រូវប្រកួតទល់នឹងក្លិប Al Khor ប៉ុន្តែមុនការប្រកួតមកដល់ ខាងក្លិបក៏បានប្រកាសថា អ្នកចាត់ការ លោក Xavi នឹងមិនមានវត្តមាននៅលើទីលានដើម្បីបញ្ជាកូនក្រុមទេ ព្រោះរូបលោក បានរកឃើញជំងឺរាតត្បាតជាសាកលនេះ។

សូមបញ្ជាក់ថា លោក Xavi ទើបតែបន្តកិច្ចសន្យាដឹកនាំ១រដូវកាលទៀត ជាមួយក្លិប Al Sadd នេះដោយអតីតសមាជិកជម្រើសជាតិអេស្ប៉ាញ ឈ្នះពាន FIFA World Cup 2010 រូបនេះ នឹងបន្តស្នាក់នៅដឹកនាំក្លិបរហូតដល់ដំណាច់រដូវកាល ២០២០-២១។

បច្ចុប្បន្នក្លិប Al Sadd កំពុងឈរលេខ៣ ក្នុងតារាងពិន្ទុលីគកំពូលកាតា ខណៈការប្រកួតនៅសល់៥ប្រកួតទៀតទើបបញ្ចប់ដោយពេញលេញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម