Connect with us

ខ្សែបម្រើ Jordan Henderson ឈ្នះពានកីឡាករឆ្នើមជាងគេប្រចាំឆ្នាំ នៅអង់គ្លេស

Premier League៖ ប្រធានក្រុម Liverpool ខ្សែបម្រើ Jordan Henderson បានឈ្នះពានកីឡាករឆ្នើមជាងគេប្រចាំឆ្នាំនៅអង់គ្លេស England’s Footballer of the Year នៅក្នុងការបោះឆ្នោតដោយ សមាគមអ្នកសារពត៌មានកីឡាបាល់ទាត់។

នៅក្នុងបញ្ជី បេក្ខភាព៥នាក់ចុងក្រោយក៏មានមិត្តរួមក្រុម Liverpool របស់ Jordan Henderson ដែរ គឺ Virgil van Dijk និង Sadio Mane រួមទាំង ខ្សែបម្រើ Kevin De Bruyne របស់ Man City និង ខ្សែប្រយុទ្ធ Marcus Rashford របស់ Man UTD។

Jordan Henderson គឺជាកីឡាករសំខាន់មួយរូបដែលបានជួយ Liverpool គ្រងជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ។ រូបគេបានលេង៣០ប្រកួតក្នុងលីគ នៅរដូវកាលនេះ ដោយរកបាន៤គ្រាប់។

នៅក្នុងឱកាសទទួលពានរង្វាន់នោះ អតីតសមាជិក Sunderland រូបនេះបានឱ្យដឹងថា៖ “ ខ្ញុំរំភើបណាស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាមិនមែនជាពានរង្វាន់របស់ខ្ញុំតែម្នាក់ឯងទេ តែវាជារបស់អ្នកគ្រប់គ្នា ជាពិសេសមិត្តរួមក្រុមរបស់ខ្ញុំ ដោយពួកគេសុទ្ធតែបានរួមចំណែកជួយរូបខ្ញុំនិងក្រុមរហូតទទួលបានជោគជ័យដូចពេលនេះ។”

សូមបញ្ជាក់ថា ពានកីឡាករឆ្នើមជាងគេប្រចាំឆ្នាំនៅអង់គ្លេស England’s Footballer of the Year ដែលបោះឆ្នោតដោយ សមាគមអ្នកសារពត៌មានកីឡាបាល់ទាត់នេះ បានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៧ មកម្ល៉េះ ដោយក្នុងនោះ អតីតខ្សែប្រយុទ្ធ Stanley Matthews របស់ក្រុម Blackpool ជាអ្នកទទួលបានពានរង្វាន់នេះមុនគេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម