Connect with us

តោះ! ទៅស្គាល់ប្រវត្តិខ្លះៗរបស់ស្ត្រីដែលដាំបាយមិនលាងអង្ករក្នុងកម្មវិធី BBC FOOD ទាំងអស់គ្នា

កម្សាន្ត៖ វីដេអូស្ត្រីម្នាក់ បានបង្ហាញខ្លួនក្នុងកម្មវិធី BBC FOOD ដោយបង្រៀនពីវិធីដាំបាយ បានធ្វើឱ្យជនជាតិអាស៊ានមានប្រតិកម្មហួសចិត្តគ្រប់គ្នា ដោយសារតែខ្លួននាងផ្ទាល់មិនយល់ពីវិធីដាំបាយ ប៉ុន្តែបែរជាបានបង្ហាញវត្តមាន និងបង្រៀនដាំបាយក្នុងកម្មវិធីដ៏ល្បី BBC FOOD ទៅវិញ។

យ៉ាងណាមិញ បើក្រឡេកមើលពីប្រវត្តិរូបត្រួសៗរបស់នាង ត្រូវបានបង្ហាញថា នាងមានឈ្មោះ Hersha Patel ធ្លាប់ឈ្នះពានរង្វាន់ជាអ្នកធ្វើបទបង្ហាញ និងជាអ្នកផលិតខ្សែភាពយន្ត ដែលសំដៅលើការកម្សាន្ត កំប្លែង អាហារ ការធ្វើដំណើរកម្សាន្ត និងកីឡាបែបផ្សងព្រេង។

បន្ថែមពីនេះផងដែរ Hersha ក៏មាន Channel Youtube ផ្ទាល់ខ្លួនដែលជារឿយៗនាងតែងផលិតវីដេអូចម្អិនម្ហូប ឬ វីដេអូបែបកំប្លែងៗជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Hersha ក៏ជាអ្នកនិពន្ធ អ្នកដឹកនាំ និងផលិតករផងដែរ ហើយវត្តមានលើកដំបូងគេបង្អស់របស់នាងកាលពីឆ្នាំ ២០១៧ ក៏ត្រូវបានគេតែងតាំងជាប់ពានរង្វាន់ អាហារ និងភេសជ្ជៈ Fortnum & Mason ៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម