Connect with us

កម្ពុជា បន្តរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ០១នាក់បន្ថែមទៀត នៅថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា គិតត្រឹមម៉ោង ០៧ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកកើតវីរុសកូវីដ១៩ នៅកម្ពុជា បានកើនឡើង០១នាក់។ ដូច្នេះ កម្ពុជា មានអ្នកកើតជំងឺនេះ កើនដល់ ២២៦នាក់ ក្នុងនោះ ចំនួនអ្នកសម្រាកព្យាបាលមានចំនួនសរុប ៧៧នាក់ និង ជាសះស្បើយ ១៤៧នាក់។

ករណីកើតជំងឺកូវីដ១៩ ថ្មី ចំនួន ០១នាក់ គឺជាជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរចេញពីប្រទេសឥណ្ឌា ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់រាជធានីភ្នំពេញវេលាម៉ោង ២១:៥៣នាទី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។

ជើងហោះហើរដែលបុរសជនជាតិឥណ្ឌាខាងលើ បានបន្តជើងហោះហើរនៅកូរ៉េខាងត្បូង មានអ្នកដំណើរសរុប ៩០នាក់ មានចម្រុះជាតិសាសន៍ ដែលបច្ចុប្បន្ន ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យពោធិ៍ចិនតុង និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម