ក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នពីទឹកជំនន់ ដែលអាចកើតឡើងនៅបណ្ដាខេត្តខ្លះ ក្នុងពេល១សប្ដាហ៍ខាងមុខ
កម្ពុជា៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ជាមួយនឹងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះ ក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើនខ្លាំង។
យោងតាមសេចក្ដីជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី០៤ខែសីហា ផ្នែកខ្លះនៃបណ្ដាខេត្តនៅទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹក សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ ដោយឡែក នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី០១-០៣ ខែសីហា។
ទន្ទឹមនេះ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏អាចមានភ្លៀងធ្លាក់ក្នុងកម្រិងពីមធ្យមទៅបង្គួរ ក្នុងនោះ ផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ។
ជាមួយគ្នានេះ ក្រសួង បានបន្តអំពាវនាវផងដែរ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍