B.TS Skincare បានបង្កើតព្រឹត្តការណ៍ដ៏អស្ចារ្យដែលប្រមូលផ្តុំទៅដោយអ្នកជោគជ័យជាច្រើនដើម្បីជួយដល់តំណាងចែកចាយរបស់ខ្លួន
ភ្នំពេញ៖ ផលិតផលថែរក្សាសម្រស់ B.TS Skincare បានឈរជើងលើទីផ្សាររយៈពេលជាយូរឆ្នាំមកហើយដោយសារតែគុណភាពល្អ មានការទទួលស្គាល់ច្រើន ទើបធ្វើឱ្យផលិតផលថែរក្សាសម្រស់មួយនេះ ទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃ។
មិនត្រឹមតែអាចកសាងសមិទ្ធផល និងទំនុកចិត្តសម្រាប់អតិថិជនខ្លួនប៉ុណ្ណោះទេ ប៉ុន្តែម្ចាស់ផលិតផល B.TS Skincare អ្នកនាង សន សុគន្ធា និងអ្នកនាង លីម ចាន់រក្សា ថែមទាំងបានជួយស្រ្តីជាច្រើនរូបឱ្យទទួលបានជោគជ័យដូចខ្លួន ដោយចូលជាតំណាងចែកចាយជាមួយក្រុមហ៊ុនថែរក្សាសម្រស់ B.TS Skincare។
គួររំឭកដែរថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ខាងក្រុមហ៊ុន បានរៀបចំកម្មពិធីជួបជុំដើម្បីចែករំលែក និងបង្វឹកតំណាងចែកចាយជាលក្ខណៈទ្រង់ទ្រាយធំដែលមានវត្តមានម្ចាស់ក្រុមហ៊ុន និងតំណាងឆ្នើមៗក្នុងសិក្ខាសាលាមួយនេះផងដែរ។
ក្រៅពីទទួលបានបទពិសោធន៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីវិធីសាស្ត្រនៃការលក់តាមអនឡាញឱ្យស្ទាត់ជំនាញ និងតិចនិកបង្កើតកូនក្រុមហើយនោះ សិក្ខាសាលាដ៏ធំមួយនេះ ក៏បានផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាឱ្យទៀតផង។ ជាមួយនឹងទំនុកចិត្តដ៏កក់ក្តៅ ព្រមជាមួយនឹងផលិតផលល្អទាំងនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន B.TS Skincare ទទួលបានការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងបែបនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍