Connect with us

WHO៖ កម្ពុជា ជាប្រទេស១ក្នុងចំណោមប្រទេស៥ ដែលការពារមិនឱ្យមានការផ្ទុះរាតត្បាតកូវីដ១៩

បរទេស៖ អង្គការសុខភាពពិភពលោក WHO បានកោតសរសើរប្រទេសកម្ពុជា ដែលបានការពារមិនឱ្យមានការផ្ទុះរាតត្បាតជាទ្រង់ទ្រាយធំនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការ WHO បានបង្ហាញឈ្មោះប្រទេស៥ ដែលអនុវត្តតាមសេចក្ដីណែនាំរបស់ WHO ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ប្រទេសទាំង៥ រួមមាន កម្ពុជា ថៃ នូវែលហ្សេឡង់ រ្វ៉ាន់ដា និង វៀតណាម។

អង្គការ WHO បានកោតសរសើរប្រជាជនកម្ពុជា ដែលបានធ្វើការពាក់ម៉ាស មុនវត្តមានរបស់ជំងឺកូវីដ១៩ ហើយការរាក់ទាក់គ្នាដោយការចាប់ដៃ មិនត្រូវបានអនុវត្តជាទូទៅនោះទេ។ នេះជាកត្តាដែលជួយបង្ការនូវការចម្លងជំងឺផ្សេងៗ។ WHO បន្តថា បទពិសោធន៍របស់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺឆ្លងផ្សេងៗ ដូចជា គ្រុនចាញ់ បានរួមចំណែកក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ផងដែរ។

គិតមកទល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកកើតវីរុសកូវីដ១៩ នៅកម្ពុជា មានសរុប ២២៦នាក់ ក្នុងនោះ ចំនួនអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួនសរុប ៧៧នាក់ និង ជាសះស្បើយ ១៤៧នាក់៕

ប្រភព៖ Yahoo News

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម