ប្រយ័ត្នផង! ក្មេង-ចាស់ ជាង ១០ នាក់ នៅកោះរ៉ុង សង្ស័យកើតជំងឺគ្រុនឈីក
ពលរដ្ឋសរុបចំនួន១៤នាក់ (ក្មេង៦នាក់) នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហម សង្ស័យថាកើតជំងឺគ្រុនឈីក។
បើតាមការឱ្យដឹងពីលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលព្រះសីហនុ នៅថ្ងៃទី ២៨ ខែកក្កដានេះថា មកដល់ពេលនេះ អ្នកជំងឺទាំងអស់សរុប ១៤នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហុន។ ចំពោះលទ្ធផលតេស្តសំណាកឈាមរបស់អ្នកជំងឺដែលបានយកទៅមន្ទីរពិសោធន៍ប៉ាស្ទ័រ នៅមិនទាន់ចេញលទ្ធផលនៅឡើយ ប្រហែលរសៀលថ្ងៃនេះទើបចេញ។ ទោះយ៉ាងណា អ្នកជំងឺដែលមានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហមនៅមិនទាន់អាចបញ្ជាក់ឱ្យច្បាស់នៅឡើយទេថា កើតជំងឺគ្រុនឈីក ឬអ្វីផ្សេងនៅឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ក៏មានករណីពលរដ្ឋប្រហែល១០០នាក់ មានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហម ឈឺសន្លាក់ នៅក្នុងភូមិក្បាលកោះ ភូមិព្រៃគប់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាករណីការផ្ទុះឡើងនៃជំងឺគ្រុនឈីក បន្ទាប់ពីយកសំណាកអ្នកជំងឺទៅពិសោធន៍រួច៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍