Connect with us

លោក Jurgen Klopp ឈ្នះពានអ្នកចាត់ការឆ្នើមក្នុងលីគប្រចាំឆ្នាំ

Premier League៖ អ្នកចាត់ការ Liverpool លោក Jurgen Klopp បានទទួលពានរង្វាន់អ្នកចាត់ការឆ្នើមប្រចាំឆ្នាំ ពីសមាគមអ្នកចាត់ការក្នុងលីគ។

ការទទួលបានពានរង្វាន់នេះ គឺបន្ទាប់ពីបុរសជនជាតិអាល្លឺម៉ង់ បានដឹកនាំ Liverpool គ្រងជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ ហើយក្រុមបានបញ្ចប់រដូវកាលដោយមាន៩៩ពិន្ទុ ខ្ពស់បំផុតដូចក្រុម Man City ធ្លាប់ធ្វើបានរដូវកាលមុនដែរ។

លោក Jurgen Klopp បានមកដឹកនាំ Liverpool បន្ទាប់ពីចាកចេញពីក្លិប Borussia Dortmund នៅក្នុងឆ្នាំ២០១៥។ មកទល់ពេលនេះ លោកបានជួយរកពានរង្វាន់មកអោយក្លិបហង្សក្រហមចំនួន៤ហើយគឺ ពានរង្វាន់ UEFA Champions League 2018–19, UEFA Super Cup 2019, FIFA Club World Cup 2019 និង Premier League 2019–20 នេះឯង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម