Connect with us

ខ្សែបម្រើ Pedro Rodríguez ប្រកាសការចាកចេញពី Chelsea នារដូវកាលបន្ទាប់

Premier League៖ ខ្សែបម្រើ Pedro Rodríguez បានប្រកាសជាផ្លូវការអំពីដំណឹងនៃការចាកចេញរបស់ខ្លួន ពីក្លិប Chelsea នារដូវកាលបន្ទាប់ 2020-21។

ក្នុងការប្រកួតបិទរដូវកាលកាល Premier League 2019-20 ពីចុងសប្តាហ៍កន្លងទៅ គឺជាការបង្ហាញខ្លួនចុងក្រោយរបស់ Pedro នៅលីគកំពូលអង់គ្លេស។ យ៉ាងណា កីឡាករវ័យ៣២ឆ្នាំ រូបនេះ នៅមានភារកិច្ចមួយទៀត គឺការជួយ Chelsea ត្រៀមខ្លួនប៉ះ Arsenal នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នាដើមខែសីហាខាងមុខ។

Pedro បានចូលរួមជាមួយ Chelsea ក្រោយផ្ទេរចេញពី Barcelona កាលពីរដូវកាល 2015-16 តម្លៃ ២១លានផោន។ ការចំណាយពេល ៥រដូវកាលលើទឹកដី Stamford Bridge នេះ រូបគេបានបង្ហាញខ្លួនសរុប ២០៥ ប្រកួត រកបាន៤៣គ្រាប់ និងជួយ Chelsea ឈ្នះពាន Premier League រដូវកាល 2016–17, FA Cup រដូវកាល 2017–18 និង UEFA Europa League រដូវកាល 2018–19។

សម្រាប់ក្លិបថ្មីរបស់ Pedro មិនទាន់ត្រូវប្រកាសឡើយ ប៉ុន្តែមានការជឿថា គេអាចនឹងផ្ទេរទៅ ក្លិប AS Roma នៅលីគកំពូលអ៊ីតាលី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com