Connect with us

លោក Unai Emery បង្ហាញខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិប Villarreal ជាផ្លូវការ

La Liga៖ អតីតអ្នកចាត់ការ Arsenal លោក Unai Emery បានបង្ហាញខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិប Villarreal នៅលីគកំពូលអេស្ប៉ាញ ជាផ្លូវការ។

បុរសវ័យ៤៨ឆ្នាំ ដែលមកជំនួសតំណែងលោក Javi Calleja បានថ្លែងក្នុងការបង្ហាញខ្លួនជាផ្លូវការនេះថា លោកមានអារម្មណ៍ដូចបានត្រឡប់មកផ្ទះខ្លួនឯងវិញ ក្រោយពីកាន់ការងារនៅក្រៅប្រទេសអេស្ប៉ាញជាង៤ឆ្នាំមកនេះ។

លោក Unai Emery បានបាត់មុខពីពិភពបាល់ទាត់ជិត១ឆ្នាំមកហើយ ចាប់តាំងត្រូវបានក្លិបកាំភ្លើងធំ បណ្តេញចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំមុន ក្រោយដឹកនាំរយៈពេល១៨ ខែ។
បុរសជនជាតិអេស្ប៉ាញ និងក្លិបខាងលើ បានព្រមព្រៀងចុះកុងត្រា ក្នុងរយៈពេល ៣រដូវកាលជាប់ៗគ្នា រាប់ចាប់ពីរដូវកាលក្រោយនេះទៅ។

គួរបញ្ជាក់ផងដែរថា លោក Emery បានចាប់អាជីពជាអ្នកចាត់ការក្លិប តាំងពីឆ្នាំ២០០៤ ដោយលោកធ្លាប់បានដឹកនាំក្លិបជាច្រើនដូចជាក្លិប Valencia ក្លិប Spartak Moscow ក្លិប Paris Saint Germain និងក្លិប Arsenal ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com