Connect with us

Kylian Mbappe នឹងមិនអាចជួយ Paris st Germain ក្នុងពានរង្វាន់ Champions League ពេលខាងមុខទេ ដោយសាររបួស

បារាំង៖ ខ្សែប្រយុទ្ធ Kylian Mbappe នឹងមិនអាចជួយ Paris st Germain ប្រកួតទល់នឹង Atalanta នៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League ពេលខាងមុខទេ ដោយសាររបួស។

យុវជនវ័យ 21 ឆ្នាំ បានទទួលរងរបួសកជើង ក្នុងការប្រកួតឈ្នះ St Etienne 1-0 នៅវគ្គផ្តាច់ព្រ័ត្រ French Cup កាលពីចុងសប្តាហ៍មុន ដែលធ្វើឱ្យរូបគេចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក។
ដោយសាររបួសនេះ ធ្វើឱ្យ Mbappe ត្រូវសម្រាកក្រៅទីលានរយៈពេល៣សប្តាហ៍ ខណៈការប្រកួតរវាង Paris st Germain និង Atalanta នឹងធ្វើឡើងនៅទីក្រុង Lisbon ថ្ងៃទី១២ ខែសីហា ទៅហើយ។

ទាក់ទិននឹងរបួសរបស់ Kylian Mbappe ក្លិប Paris st Germain បានចេញសេចក្តីថ្លែងការណ៍ថា៖ “លទ្ធផលត្រួតពិនិត្យបានបង្ហាញពីរបួសរបស់ Mbappe ដែលរាលដាលពីកជើងរហូតដល់សរសៃជើង។ ស្ថានភាពនេះ មានន័យថា រូបគេនឹងត្រូវសម្រាកព្យាបាលរបួសប្រហែលជា៣សប្តាហ៍ ហើយអំឡុងពេលនេះគេ នឹងមិនអាចចូលរួមការប្រកួតបានទេ។ យ៉ាងណា Mbappe នឹងត្រឡប់មកវិញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើក្លិបអាចឈ្នះ និង ឈានបន្តដល់វគ្គនេះ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com