Sushi Chef សាខា Khalandale Mall បឹងកក់ ចាប់បើកហើយ និងមានបញ្ចុះតម្លៃរហូតដល់ ៣០% រៀងរាល់ថ្ងៃចន្ទ អង្គារ និងពុធ
ភ្នំពេញ៖ ស៊ូស៊ី គឺជាអាហារដ៏ល្បីល្បាញ និងពេញនិយមមួយរបស់ជប៉ុន ថែមទាំងមានវត្តមានជុំវិញពិភពលោក ដែលម្ហូបនេះត្រូវបានប្រជាជនជប៉ុននិយមញ៉ាំក្នុងឱកាសពិសេសណាមួយ។ បើក្រឡេកមើលក្នុងប្រទេសយើងវិញ ស៊ូស៊ី ក៏មានសន្ទុះនៃការគាំទ្រខ្លាំងដែរដោយសារឱជារសឈ្ងុយឆ្ងាញ់ ព្រមទាំងជំនួយឱ្យសម្រស់ក្មេងជាងវ័យទៀតផង។
ថ្ងៃនេះដែរ MyTV Plus ក៏សូមណែនាំហាង ស៊ូស៊ី ដ៏ល្បីឈ្មោះប្រចាំរាជធានីភ្នំពេញ នោះគឺ Sushi Chef ដែលបានបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារសេវាកម្មល្អ ជាពិសេសនោះគឺ សាច់ត្រីស្រស់ៗស្តង់ដារលេខមួយ សម្រាប់អតិថិជនជាទីស្រឡាញ់ដែលបានគាំទ្រកន្លងមក។
ថ្មីៗនេះដែរ Sushi Chef ក៏បានពង្រីកសាខាទី ៤ នៅ Khalandale Mall បឹងកក់ និងមានការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៣០% ទៅលើឈុតគ្រួសារសម្រាប់ថ្ងៃចន្ទ អង្គារ និងពុធ រៀងរាល់សប្តាហ៍ ដែលនឹងបើកលក់ចាប់ពីម៉ោង ១១ ព្រឹករហូតដល់ម៉ោង ១០ យប់។
ដូចនេះ ពិសេសខ្លាំងសម្រាប់អ្នកដែលរវល់ និងហត់នឿយពីការងារពេញមួយថ្ងៃ ក៏អាចស្វែងរក ស៊ូស៊ី ថ្មីៗស្រស់ៗ អនាម័យខ្ពស់ ធានានូវគុណភាព ព្រមជាមួយនឹងសេវាកម្មរហ័សទាន់ចិត្តរហូតដល់ម៉ោង ១០យប់នៅចំណុចទីតាំងក្នុងសហគមន៍កំពុងអភិវឌ្ឍ Khalandale Mall បឹងកក់។ ដូចនេះ កុំភ្លេចឆ្លៀតចំណាយពេលជាមួយគ្រួសារ ជាមួយនឹងអាហារដែលសម្បូរទៅដោយវីតាមីនជាច្រើនប្រភេទក្នុងសាច់ត្រីស្រស់ៗនៅ Sushi Chef ទាំងអស់គ្នា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍