ខេត្តកែប នឹងប្រែក្លាយជាគោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់ របស់កម្ពុជា
កែប៖ ខេត្តកែបសម្បូរទៅដោយតំបន់ទេសចរណ៍ដ៏មានសក្ដានុពល ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត ដោយមួយរយៈចុងក្រោយនេះ ខេត្តនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។
ក្នុងឱកាសសិក្ខាសាលាស្ដីពី “ការពិនិត្យលើពង្រាងផែនការទីផ្សារទេសចរណ៍ខេត្តកែប លើកទី៣“ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប បានលើកឡើងថា ខេត្តនឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបង្ហាញថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។ ដើម្បីសម្រេចគោលដៅនេះ អាជ្ញាធរ នឹងរៀបចំយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធានសក្ដានុពលផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល”៕
ប្រភព៖ រដ្ឋបាលខេត្តកែប
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍