Connect with us

មិនសរសើរមិនបាន ចំណាយពេលមិនចេះតិចទម្រាំផ្គុំបានរូបមួយៗធ្វើឡើងពីគ្រឿងបន្លាស់ម៉ូតូ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គម បាននាំគ្នាចែករំលែករូបហនុមានដ៏ធំមួយដែលធ្វើពីគ្រឿងបន្លាស់ម៉ូតូក្នុងទឹកដៃដ៏ល្អឯក ដោយសារគ្រប់ចំណុចនៃរូបមួយនោះបានរំលេចឡើងនូវក្បូរក្បាច់យ៉ាងលម្អិត ល្អឥតខ្ចោះ ដែលអាចបង្ហាញឱ្យឃើញថា ម្ចាស់ស្នាដៃរូបនេះ គឺជាមនុស្សដែលមានចិត្តអំណត់ខ្លាំងដែលបានដាក់ចិត្ត ដាក់កាយកសាងសមិទ្ធផលនេះឡើង។

ម្ចាស់ស្នាដៃដែលមានឈ្មោះ អ៊ូ វណ្ណឌី មានស្រុកកំណើតនៅភូមិគោគពពេល ស្រុងអង្គស្នួល ខេត្តកណ្តាល ដែលលោកធ្លាប់បានសាងស្នាដៃជាច្រើនក្នុងការផ្គុំរូបភាពឡើងដោយប្រើប្រាស់គ្រឿងបន្លាស់ម៉ូតូ។

យ៉ាងណាមិញ ប្រសិនលោកអ្នកដែលបានជិះកាត់វិទ្យាស្ថានបារាំង លោកអ្នកប្រាកដជាបានឃើញរូបសត្វខ្ទីងធំមួយនៅពីមុខវិទ្យាសា្ថន ដែលរូបមួយនេះក៏ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតរបស់លោក អ៊ូ វណ្ណឌី ផងដែរ។

រូបនីមួយៗ ត្រូវចំណាយពេលវេលាយូរអាស្រ័យលើទំហំនៃរូបដែលត្រូវផ្គុំឡើង ម៉្យាងទៀត លោកត្រូវគូរព្រៀងលើក្រដាសជាមុនសិន ដើម្បីចេញជាទម្រង់ បានគំនិតច្នៃប្រឌិត និងកែតម្រូវចំណុចខ្វះខាតមុននឹងចាប់ផ្តើមផ្គុំរូបទាំងនោះឱ្យលេចចេញជារូបរាងឡើង។ ចង់ដឹងថា សមិទ្ធផលដែលលោកសាងកន្លងមកមានទឹកដៃល្អដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

ប្រភព៖ Vandy Ou

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម