Connect with us

មានះមិនព្រមពាក់ម៉ាសការពារវីរុសកូវីដ១៩ ត្រូវបុគ្គលិកបម្រើការលើយន្តហោះបណ្តេញចេញយ៉ាងអាម៉ាស់

អាមេរិក៖ អ្នកដំណើរនាំគ្នាទះដៃ និងស្រែកហ៊ោកញ្ជៀវពេញយន្តហោះ ក្រោយបុគ្គលិកបម្រើការលើយន្តហោះបានបណ្តេញអុ្នកដំណើរមួយរូបដែលបដិសេដមិនព្រមពាក់ម៉ាស ដើម្បីការពារប្រឆាំងនឹងវីរុសកូវីដ១៩។

វីដេអូខ្លីមួយ បានចែករំលែកតៗគ្នាលើបណ្តាញសង្គមដែលម្ចាស់វីដេអូដែលមានឈ្មោះ Jordan slade បានចែករំលែកដំបូងក្នុង Twitter។ ស្ត្រីដែលត្រូវបានបណ្តេញចេញពីយន្តហោះដែលមានជើងហោះអាមេរិកពី អូហៃអូ ឆ្ពោះទៅ ខារ៉ូលណា កាលពីថ្ងៃទី១៩ ខែកក្កដា ដោយតាមច្បាប់បានកំណត់ថា អ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាសដាច់ខាត លើកលែងតែទារកដែលមានអាយុ ២ ខួបចុះ។

នាងបានធ្វើការបដិសេដមិនពាក់ម៉ាស ក្រោមមូលហេតុតាមស្ថានភាពវេជ្ជសាសស្ត្រមួយដែលមិនបានបញ្ជាក់ឱ្យច្បាស់លាស់។ ទោះជាយ៉ាងណា នាងបានប្រមូលឥវ៉ាន់ចេញតាមសម្រួលមិនមានបញ្ហាអ្វីកើតឡើងធំដុំឡើយ ដោយសុខចិត្តចាកចេញពីយន្តហោះក៏មិនព្រមពាក់ម៉ាសដែរ រីឯអ្នកដំណើរ បានទះដៃយ៉ាងរំពង ក្រោយនាងបានចាកចេញពីយន្តហោះ៕

(ទស្សនាវីដេអូ)

ប្រភព៖ 7news

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម