Connect with us

ខ្សែបម្រើ Willian បានទទួលការចាប់អារម្មណ៍ពីក្លិបចំនួន២ នៅ Premier League

Premier League៖ ភ្នាក់ងារតំណាងកីឡាកររបស់ក្លិប Chelsea បានឱ្យដឹងថា ខ្សែបម្រើ Willian បានទទួលការចាប់អារម្មណ៍ពីក្លិបចំនួន៥ ក្នុងនោះមាន២ ជាក្លិបនៅក្របខណ្ឌ Premier League។

កិច្ចសន្យារបស់កីឡាករប្រេស៊ីលវ័យ៣១ឆ្នាំ និងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈរូបគេមិនឈានដល់កិច្ចព្រមព្រៀងពន្យារពេលជាមួយក្លិបតោខៀវឡើយ។

ទោះជាមានការរំពឹងទុកថា Willian នឹងផ្លាស់ប្តូរគំនិតរបស់គេពីការបន្តកុងត្រារយៈពេល២ឆ្នាំ បន្ថែមដើម្បីលេងនៅទឹកដី Stamford Brigde ក៏ដោយ ក៏ភ្នាក់ងារកីឡាករ បានអះអាងថា មានក្លិបចំនួន២នៅអង់គ្លេស ២ក្លិបនៅតំបន់អឺរ៉ុប និងមួយក្លិបមកពីលីគកំពូលអាមេរិក ចង់ចុះហត្ថលេខាយករូបគេ។

តំណាងរបស់ Willian លោក Kia Joorabchian បានឱ្យដឹងថា៖ “លោកមិនដឹងថា Willian នឹងសម្រេចចិត្តបែបណាទេ ខណៈមានក្លិបជាច្រើនចាប់អារម្មណ៍រូបគេ។ យើងបានទទួលសំណើធំ២ ប៉ុន្តែគេបានបដិសេធ ដោយចង់បញ្ចប់រដូវកាលជាមួយ Chelsea សិន។ យ៉ាងណាលោកជឿថា គេនឹងធ្វើការសម្រេចចិត្តក្រោយបញ្ចប់ការប្រកួតអោយ Chelsea”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com