Connect with us

Aston ទាមទារ ៨០លានផោន បើ Man UTD ចង់បាន ខ្សែបម្រើ Jack Grealish

Premier League៖ ប្រភពី Dailymail បានឱ្យដឹងថា ក្លិប Aston Villa បានដាក់តម្លៃខ្លួនរបស់ខ្សែបម្រើ Jack Grealish រហូតដល់៨០លានផោន។

កីឡាករវ័យ២៤ឆ្នាំនេះ ត្រូវបាន Man UTD ចង់បានតាំងពីរដូវកាលមុនមកម្ល៉េះ តែមិនអាចសម្រេចការផ្ទេរបាន។ ក្លិបបិសាចក្រហម នៅតែពេញចិត្តរូបគេដដែល ប៉ុន្តែបញ្ហាប្រឈមធំនោះ គឺតម្លៃផ្ដាច់កុងត្រា។

ការដាក់តម្លៃខ្ពស់ ៨០លានផោនបែបនេះ ព្រោះ Aston Villa ចង់ឱ្យកីឡាកររបស់ខ្លួន មានតម្លៃ ស្មើជាមួយខ្សែការពារ Harry Maguire ពេល Man UTD ទិញពី Leicester City។

តម្លៃដ៏ខ្ពស់នេះហើយ អាចនឹងធ្វើឱ្យ Man UTD ពិបាកសម្រេចចិត្ត ត្បិតអីពួកគេត្រូវការដេញថ្លៃយក Sancho ពីក្លិបអាល្លឺម៉ង់ Dortmund ទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com