មិននឹកស្មានថាតំបន់ទេសចរណ៍ដ៏មានសក្តានុពលទាំង ៣ នៅខេត្តបន្ទាយមានជ័យ ស្រស់ស្អាតបែបនេះសោះ
បន្ទាយមានជ័យ៖ កម្ពុជា បានទទួលភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងជាលំដាប់គ្រប់តំបន់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង បើក្រឡេកមើលទៅខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ បានអភិវឌ្ឍតំបន់ទេសចរណ៍ទាក់ទាញបានជាច្រើន ជាពិសេស ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និងអាងជើងគ្រុស គឺជាតំបន់ដែលមានសក្តានុពលជាងគេក្នុងខេត្តបន្ទាយមានជ័យ។
ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តំបន់ទាំង ៣ បានអភិវឌ្ឍច្រើន ជាពិសេសប្រាសាទបន្ទាយឆ្មារដែលនៅតែរក្សារចនាបថបានយ៉ាងល្អ ព្រមជាមួយនឹងទេសភាពព្រៃភ្នំយ៉ាងស្រស់ស្រាយនៅអាងជើងគ្រុសគួបផ្សំផងនោះ បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ជាខ្លាំង។
រីឯបារាយណ៍មេបុណ្យ ដែលមានស្ពានសម្រាប់ធ្វើដំណើរឆ្ពោះទៅរកទេសភាពផ្ការីកស្គុះស្គាយអមសងខាងផ្លូវ ក៏បានក្លាយជាចំណុចមួយដែលភ្ញៀវទេសចរ អាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាត។ ដូចនេះ ប្រសិនជាបានទៅកម្សាន្តនៅខេត្តបន្ទាយមានជ័យ តំបន់ទាំង ៣ នេះគឺពិសេសខ្លាំងដែលលោកអ្នកមិនគួររំលង៕
ប្រភព៖ ក្រសួងទេសចរណ៍
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍