Connect with us

តោះមកមើល រូបភាព កសិករ ធ្វើការប្រមូលផលទំពាំងនៅលើភ្នំកម្ពស់ ២៥០០ម៉ែត្រ នាភាគនិរតីប្រទេសចិន

ប្រទេសចិន ៖ កសិករនៅតំបន់ ចុងឈីង (Chongqing) ភាគនិរតី ប្រទេសចិន កំពុងមមាញឹកប្រមូលផលទំពាំង ដែលដុះនៅតាមជម្រាលភ្នំកម្ពស់ ២៥០០ម៉ែត ពីនីវ៉ូទឹកសមុទ្រ ។

ព្រៃឬស្សីនៅទីនោះ ដុះនៅលើដីដែលមានរយៈកម្ពស់ពី១៤០០ម៉ែត ទៅ ២៥០០ម៉ែត ពីកម្ពស់នីវ៉ូទឹកសមុទ្រ ពោលគឺ នៅលើភ្នំ ជីនហ្វ៉រ (Jinfo) ហើយកសិករនៅទីនេះ ត្រូវតែប្រញាប់ប្រមូលផលទំពាំងខ្ចីៗ មុនពេលវាប្រែជារឹងខ្លាំង ។


កសិករ ត្រូវប្រថុយគ្រោះថ្នាក់ នៅពេលតោងឡើងភ្នំតាមជណ្តើរឈើប្រវែង១០០ម៉ែត ដែលមានអាយុ១០០ឆ្នាំទៅហើយ ហើយជាធម្មតា ពួកគាត់តែងជូបប្រទះនឹងកាំជណ្តើរខ្លះៗដែលត្រូវជួសជុល ពេលកំពុងតោងឡើងនោះ ។


កិច្ចការនេះ គឺជារឿងងាយៗប៉ុណ្ណោះសម្រាប់ពួកគាត់។ ក្រោយពេលឡើងភ្នំរួច កសិករត្រូវដើរតាមចំហៀងភ្នំចម្ងាយ១គីឡូម៉ែត នៅលើគន្លងផ្លូវដែលមានទំហំទទឹង មិនដល់១ម៉ែតផង។


ក្រោយពីចំណាយពេល៤ម៉ោងដើម្បីឡើងភ្នំ និងដើរលើភ្នំ កសិករក៏មកដល់ទំពាំងថ្មីៗ ដែលជា “កំណប់ទ្រព្យ”។ លោក ចូវ សៀនជីន កសិករប្រមូលផលទំពាំង បាននិយាយថា ទាំងនេះ ជាកំណប់ទ្រព្យដែលគាត់តាមរក ។ លោក ចូវ ក៏បានពន្យល់ថា សម្រាប់ទំពាំងមេ ត្រូវទុកឱ្យដុះបន្តទៀត ដើម្បីឱ្យគេអាចប្រមូលទំពាំងថ្មីៗបានច្រើន នៅឆ្នាំក្រោយៗ។


ទំពាំងដែលបានដករួច អាចនៅស្រស់ល្អ បានតែ១សប្តាហ៍ប៉ុណ្ណោះ ដូច្នេះកសិករ បានធ្វើខ្ទមតូចមួយនៅលើភ្នំ សម្រាប់សម្ងួត ក្រោយពេលដកវាចេញពីដី ភ្លាមៗតែម្តង ។
ទំពាំងដែលហាលស្ងួត អាចលក់បានក្នុងតម្លៃប្រហែល ២ដុល្លារ ៥កាក់ ក្នុង១គីឡូក្រាម ហើយគេប្រមូលផលទំពាំងបានប្រហែល ១ម៉ឺន៥ពាន់តោន ក្នុងមួយឆ្នាំ ពីភ្នំ ជីនហ្វ៉រ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម